ផ្ទះថ្មី ១ខ្នងជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ ជូនគ្រួសាអតីតយុទ្ធជនពិការនៅស្រុកគាស់ក្រឡ

15

ខេត្តបាត់ដំបង៖ផ្ទះថ្មី ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនតាយាយពីរនាក់ប្តីប្រពន្ធជាទុគ៌តជន រស់នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្នុងឱកាសនៃពិធីប្រគល់-ទទួលផ្ទះនារសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខាកាកបាទក្រហកម្ពុជាខេត្ត,លោកបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគ្រួសារលោកអ៊ំ ហិត ហើយ អាយុ៥៨ឆ្នាំពិការភ្នែកទាំង២ ជាអតីតនិវត្តន៍ជន និងភរិយា ឈ្មោះ ហ៊ើយ រស់ អាយុ ៧៤ឆ្នាំ មានជំងឺប្រចាំកាយ មានជីវភាពខ្វះខាតរស់នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើជូនគ្រួសារលោកតាត្រូវយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល«រស់នៅធម្មតាតាមបែបគន្លងថ្មី» ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និងសូមថែទាំផ្ទះថ្មីនេះឱ្យបានល្អជាទ្រព្យសម្បត្តិតរៀងទៅ។

សូមបញ្ជាក់ថាផ្ទះ០១ខ្នងខាងលើនេះមានទំហំ(៥ម៉ែត្រx៧ម៉ែត្រ)តសំយាបក្រោយទំហំ(១.៨០ម៉ែត្រx៧ម៉ែត្រ) ធ្វើអំពីដែក សរសរបេតុង ប្រក់ស័ង្កសី និងជញ្ជាំងស្មាតបត សាងសង់ដោយក្រុមការងារនៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ហើយដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០ គីឡូក្រាម,.ទឹកសុទ្ធីវីឃែរ ១០ កេស ,ឃីត០១កញ្ចប់ (មុង ភួយ សារុង ក្រមា អាយឺត) .សាប៊ូ ០៨ ដុំ ,ម៉ាស់ ០២ប្រអប់,ប៉ាវអ៊ី ០១ និងសម្ភារផ្ទះបាយមួយចំនួន ក្នុងនោះឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខា បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៣០ម៉ឺនរៀលផងដែរ ។

ដោយ៖សាលី

ចំណែក