Connect with us

ព័ត៌មានជាតិ

ឆមាសទី១ ឆ្នាំ២០២២ ថៃបញ្ជូនពលករខ្មែរ ជាង៧ម៉ឺននាក់ មកកម្ពុជា តាមច្រកចំនួនបួន នៃខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យក្នុងរយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២២ មានពលករខ្មែរ ជាង៧ម៉ឺននាក់ ត្រូវបានអាជ្ញាធរសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកចំនួនបួន នៃខេត្តបន្ទាយមានជ័យ

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងកិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅសាលាក្រុងប៉ោយប៉ែតក្នុងរយៈពេលពីរថ្ងៃ ថ្ងៃទី២០២១ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រីរស់សុផានីអភិបាលរងខេត្តតំណាងឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងអស់លោក​ –លោកស្រីស្ថាប័នអង្គភាពសមត្ថកិច្ចពាក់ព័ន្ធអង្គការដៃគូរផងនោះ បានបង្ហាញពីទិន្នន័យពលករវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញនៅឆមាស១ឆ្នាំ២០២២ មានពលករពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃសរុបចំនួន ៧៤,១៤៨នាក់ (បុរស៣០,៤៥៩នាក់, ស្ត្រី ៣០,២៩៨នាក់,កុមារា,០៧៧នាក់,កុមារី ,៣១៤នាក់) ក្នុងចំណោមពលករពលការិនីកម្ពុជាដែលបានបញ្ជូនមកពីប្រទេសថៃទាំង ៧៤,១៤៨នាក់ក្នុងនោះរួមមាន​ ​ច្រកអូរបីជាន់មានចំនួន៣៧,៣២៣នាក់​,​ ច្រកម៉ាឡៃ,៥១២នាក់,​ ច្រកបឹងត្រកួន,៩៧០នាក់,​ ច្រកប៉ោយប៉ែត២៥,៤៤៣នាក់។

លើកឡើងក្នុងវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តមឈួរសុបញ្ញាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា គ្រប់អ្នកពាក់ព័ន្ធត្រូវរួមសហការគ្នាចុះអបរំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យបានយល់ច្បាស់ ពីហានីភ័យនៃការឆ្លងដែនដោយខុសច្បាប់ បច្ចុប្បន្នពលរដ្ឋបានធ្វេីចំណាកស្រុកដោយខុសច្បាប់ មានជាបន្តបន្ទាប់ដោយសារតែ មានការអូសទាញ ពីសំណាកមេខ្យល់ នាំទៅប្រទេសថៃដេីម្បីរកការងារ ជាមួយគ្នាក៏បានភាគីថៃ បញ្ជូនត្រលប់មកកម្ពុជាវិញជាបន្តបន្ទាប់ផងដែរ

ឯកឧត្តម​​ ក៏បានអរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធអង្គការដៃគូរដែលកន្លងមកបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការជួយសម្រួលដល់ពលករ ដែលត្រូវបានបញ្ជូនពីប្រទេសថៃ មកកម្ពុជាដោយមានការរៀបចំអាហារហូបចុកនិងសម្ភារៈផ្សេងៗហើយ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធនិងអង្គការដៃគូនានាបន្តចូលរួមសហការគ្នាក៏ដូចជាការជួយផ្តល់សេវានានាដែលចាំបាច់ដល់ក្រុមគ្រួសារជនចំណាកស្រុក ជាពិសេសពលករចំណាកស្រុកទៅប្រទេសថៃ ដែលមិនមានសុវត្ថិភាពដើម្បីចូលរួមការពារទប់ស្កាត់ ការលួចឆ្លងដែន ដោយខុសច្បាប់ ពីសំណាកពលរដ្ឋ