រយៈពេល​៦ខែ​ឆមាសទី១​ ឆ្នាំ២០២២​នេះ​ ខេត្តបាត់ដំបង​មានចំនួន​ភ្ញៀវ​ទេសចរ​ មក​ទស្សនា​ រមណីយដ្ឋាន​នានាកេីនឡេីងជាងឆ្នាំមុន

ខេត្តបាត់ដំបង! គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការកើនឡើងខ្លាំង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្ត។

របាយការណ៍ដដែលបានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២១ សម្រាប់ភ្ញៀវទេសចរជាតិមានចំនួន ៧៩,៩៩១នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១,៩៨១នាក់ សរុបចំនួន ៨១,៩៧២នាក់ ដោយឡែកឆមាសទី១ ឆ្នាំ២០២២ សម្រាប់ភ្ញៀវទេសចរជាតិមានចំនួន ២៦៦,៩៤៨នាក់ កើនឡើងចំនួន ២៣៤% ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៧៤,៣៥១នាក់ កើនឡើងចំនួន ២៧៤% ក្នុងនោះភ្ញៀវទេសចរដែលឈានមុខគេមាន! បារាំង , អង់គ្លេស , សហរដ្ឋអាមេរិក , ចិន , ជប៉ុន ,ថៃ ។

ហើយបើតាមលើកឡើងរបស់លោក គឹម ស៊ីថា មគ្គទ្ទេសក៍ខាងភាសាអង់គ្លេស និងភាសាថៃ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលលោកដឹកនាំមកនាពេលនេះគឺជាជនជាតិថៃ សរុបប្រមាណចំនួន ៣០នាក់ក្នុងគោលបំណងមកទស្សនានៅតាមទីវត្តអារាមដែលបន្សល់ទុកពីសម័យលោកម្ចាស់ ទស្សនាផ្ទះបូរាណ និងបន្តទៅទស្សនានៅតាមប្រាសាទនានាផងដែរ។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបញ្ជាក់ថា បើទោះបីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានប្រមុខរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ក៏ដោយ តែស្ថានភាពពីការឆ្លងនិងចម្លងមេរោគកូវីដ១៩ នៅតែជាបញ្ហាប្រឈម និងក្តីកង្វល់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ មិនត្រូវធ្វេសប្រហែសខណៈពេលដែលកូវីដ១៩បំប្លែងខ្លួនថ្មី(OMICRON)កំពុងតែឆ្លងរីករាលដាលនៅតាមបណ្តាប្រទេសមួយចំនួន ជាបន្តបន្ទាប់ហើយកម្ពុជាយើងក៏មានអ្នកជំងឺនេះមួយចំនួនផងដែរ៕

CATEGORIES
Share This