ក្រសួងប្រកាសរកឃើញ ករណីឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់​រហូតដល់៤៩៦នាក់

ភ្នំពេញ៖នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥១២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍អូមីក្រុងហក់ឡើងខ្ពស់រហូតដល់៤៩៦នាក់ ។

ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។

បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២២,៩៥៥នាក់​នៅ​ទូទាំង​ប្រទេស។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ១៩ ​សរុប​រហូត​ដល់ ១១៨,៩៦០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

CATEGORIES
Share This