ខេត្តបាត់ដំបង៖ករណីឃាតកម្មបុរសជាកូនម្នាក់បានប្រើអំពើហឹង្សាដោយយកដែកស្បែងវាយសម្លាប់ឪពុកបង្កេីតខ្លួនដោយចោទថាឪពុកមានគ្រូកាន់ ហើយប៉ុនប៉ងសម្លាប់រូបគេ។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នៅចំណុចក្រុមទី០១ ផ្ទះលេខ២០ ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ ត្រូវបានជនបង្កជាកូនបង្កេីតឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ២៧ឆ្នាំ បានធ្វើសកម្មភាពដោយយកដែកស្បែងវាយបណ្តាលឱ្យស្លាប់ភ្លាមៗនៅចំណុចកើតហេតុតែម្តង ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះអនុវត្តធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេី មកកាន់អធិការដ្ឋានដើម្បីធ្វេីការសាកសួរ ហើយនៅទីបំផុតជនសង័្សយបានឆ្លេីយតាមបែបរវេីរវាយថា ការវាយសម្លាប់ឪពុករបស់ខ្លួនបែបនេះដោយសារតែឪពុកខ្លួនមានគ្រូកាន់ហេីយ មានបំណងសម្លាប់រូបគេទេីបគេវាយសម្លាប់ឪពុកនេះជាមុន ។
ក្រោយពីសាកសួររួមនិងចំលើយសារភាពផងនោះ ជនសង្ស័យពេលនេះត្រូវបានសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋានដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖សាលី