សមត្ថកិច្ចឆ្មក់ បង្ក្រាបទីតាំងលួចលេងល្បែងស៊ីសង មួយកន្លែងឃាត់ខ្លួនមនុស្ស ០៥នាក់

12

បាត់ដំបង ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វើការឆ្មក់បង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសង អាប៉ោង បៀរ មួយកន្លែង ក្នុងបទល្មើសជាក់ស្តែង។

សមត្ថកិច្ចឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រមាត់ស្ទឹងសង្កែ ខាងមុខវត្តក្តុល ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងនោះសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនក្រុមអ្នកប្រព្រឹត្តបានចំនួន ០៥នាក់ ខណ:ក្រុមអ្នកលេងជាច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកវត្ថុពាក់ព័ន្ធមួយចំនួនតែប៉ុណ្ណោះ។

ក្រោយពីធ្វើការបង្ក្រាបឃាត់ខ្លួន បានក្រុមអ្នកប្រព្រឹត្ត្តទាំង០៥នាក់ ជាមនុស្សប្រុសរួមនិងវត្ថុតាងមួយចំនួនផងនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញ ចំណុះស្នងការខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ សាលី

ចំណែក