គ្រោះធម្មជាតិ រន្ទះបាញ់បណ្តាលអោយមនុស្ស០២ស្លាប់ និងផ្ទះ០២ខ្នងរងការខូចខាតនៅស្រុកភ្នំព្រឹក

16

បាត់ដំបង ៖ យោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកភ្នំព្រឹក បានអោយដឹងថា នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ នៅស្រុកភ្នំព្រឹក មានករណីភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំខ្យល់កន្ត្រាក់ និងរន្ទះផងនោះ បានបាញ់ប្រហារ ជីវិតមនុស្ស០២នាក់ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម នៅទីតាំងពីរផ្សេងគ្នា ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

របាយការណ៍ដដែលបានបង្ហាញថា ទីតាំងទី១ កើតឡើងនៅចំណុចភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក មានករណីរន្ទះបាញ់កើតឡើង បណ្ដាលអោយមនុស្ស០១នាក់ បានស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងឈរមើលកូនពូន រងដាំដំឡូងមីនៅក្នុងដីចំការ ។ ជនរងគ្រោះមានឈ្មោះ ង៉ែត ហឿន ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មានប្ដីឈ្មោះ ប៉ោក   ម៉ន អាយុ ៥៣ឆ្នាំ មានកូនចំនួន ០៥នាក់ ស្រី ០១នាក់ ។

ទីតាំងទី២ កើតឡើងនៅចំណុចក្រុមទី១០ ស្តិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីរន្ទះបាញ់មបណ្តាលអោយក្មេងស្រី០១នាក់ ស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងជិះកង់ត្រឡប់មកពីទិញនំហូប ដែលជនរងគ្រោះមានឈ្មោះ អៀង លីណា ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ហើយក្នុងនោះដែរខ្យល់កន្រ្តាក់បានបក់បោកបណ្តាលអោយរប៉ើកដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន០២ខ្នងផងដែរ ៕

ដោយ ៖ សាលី

ចំណែក