ដាក់ជណ្តើរឡើងប្តូរកង្ហាមិនប្រយ័ត្មប៉ះចំចរន្តអគ្គិសនីបណ្តាលអោយឆក់ស្លាប់ម្នាក់

ខេត្តបាត់ដំបង! បុរសម្នាក់បានយកជណ្តើរដែកដើម្បីឡើងប្តូរកង្ហាដែលខូច តែសំណាងអាក្រក់ប៉ះចំចរន្តអគ្គិសនីក៏បណ្តាលអោយឆក់ស្លាប់ភ្លាមៗតែម្តង។

ហេតុការណ៍ឆក់ចរន្តភ្លើងបណ្តាលអោយស្លាប់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

ជនរងគ្រោះមានឈ្មោះ គ្រី បាលី ហៅ លេម ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់បន្ទាប់ជនរងគ្រោះបានដាក់ជណ្តើរដែលមានកំពស់២ម៉ែត្រ ដើម្បីឡើងប្តូរកង្ហា តែសំណាងអាក្រក់ក៏ប៉ះត្រូវចរន្តអគ្គិសនីបណ្តាលអោយឆក់តែម្តង។

ជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យរួចរហូតមកដល់ពេលនេះបានប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This