លោកស្រី ធូ ណាគ្រី បន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ អូរអំបិលអាណត្តិទី៥

បន្ទាយមានជ័យ ៖​ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំគណបក្សប្រជាជន និងពលរដ្ឋក្នុងមូលដ្ឋានលោកស្រី ធូ ណាគ្រី ត្រូវបានប្រកាសបន្តកាន់តំណែង ជាប្រធានក្រុមប្រឹក្សាចៅសង្កាត់ អូរអំបិលអាណត្តិទី៥ បន្ទាប់ពីការបោះឆ្នោឃុំសង្កាត់។
លោក ហ៊ឹល រ៉ាយ៉ា អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ លោក សុក ចាន់ថា ប្រធានក្រុមការងារខេត្ត ចុះជួយសង្កាត់អូរអំបិល បានអញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អូរអំបិល អាណត្តិទី៥ ដោយមានការចូលរួមពីលោក-លោកស្រី អ្នកពាក់ព័ន្ធ ក្រុមការងារចុះជួយសង្កាត់ សមាជិក-សមាជិការ ពលរដ្ឋបានចូលរួមនៅសាលាសង្កាត់អូរអំបិល កាលពីព្រឹកថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២២ ។
​ សមាសភាពក្រុមប្រឹក្សាសង្កាត់អូរអំបិលរួមមាន ៖
១- លោកស្រី ធូ ណាគ្រី ជាប្រធានក្រុមប្រឹក្សា-ចៅសង្កាត់ ដែលអណត្តទី៤លោកស្រីក៏ជាចៅសង្កាត់អូរអំបិលផងដែរ។
២- លោក សូ សារី ជាចៅសង្កាត់រងទី១
៣- លោកស្រី អ៊ូ ចាន់នេត ជាចៅសង្កាត់រងទី២ ។

ក្រៅពីប្រធាន និងចៅសង្កាត់រង ក៏បានប្រកាសសមាសភាពជាសមាជិកក្រុមប្រឹក្សាសង្កាត់នេះ ៩នាក់ទៀតផងដែរ ៕

CATEGORIES
Share This