ឆេះផ្សារត្រែងទាំងយប់ខូចខាតតូបអាជីវករជិត ១០តូប

ខេត្តបាត់ដំបង! ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆេះផ្សារត្រែងទាំងយប់ខូចខាតតូបលក់ដូរអាជីវករអស់មួយល្វែងស្មើចំនួន ៨តូប។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១និង១០នាទីយប់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សារត្រែង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ម្ចាស់តូបទី១.ឈ្មោះ ថុង បូរី ភេទប្រុស អាយុ២៩ឆ្នាំ អស់(២តូប)
២.ឈ្មោះ ហែម គឹមលាង ភេទស្រី អាយុ៦៥ឆ្នាំ អស់(១តូប)
៣.ឈ្មោះ សេន ប៉ាក់ ភេទស្រី អាយុ៦៣ឆ្នាំ អស់(២តូប)
៤.ឈ្មោះ ហុក សុខឡូន ភេទប្រុស អាយុ៣៨ឆ្នាំ អស់(២តូប)
៥.ឈ្មោះ តៃ ចិន្ដា ភេទប្រុស អាយុ២៥ឆ្នាំ អស់(១តូប)អ្នកទាំងអស់គ្នាស្នាក់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡានផងដែរ។

CATEGORIES
Share This