បាល់ទាត់៖ មិនធម្មតា…!!! ក្រុមការពារជើងឯក English Premier League តោខៀវ Chelsea បានសម្រេចក្នុងការនាំយកខ្សែការពារស្លាបឆ្វេងរបស់ក្លឹបអ៊ីតាលី AS Roma, Emerson Palmieri ហើយក្នុងតំលៃ១៧.៦ លានផោន។
ខ្សែការពារសញ្ជាតិប្រេស៊ីលវ័យ ២៣ ឆ្នាំរូបនេះ ទទួលបានកិច្ចសន្យាលេងអោយក្លឹបនៅទីក្រុងឡុងដ៍មួយនេះរយៈពេល ៤ ឆ្នាំកន្លះ។ បន្ទាប់ពីបង្ហាញខ្លួន 36លើកអោយ Roma រដូវកាលមុន Palmieri អវត្តមានបីខែរដូវកាលនេះ ដោយសាររបួសជង្គង់ធ្វើអោយគេបង្ហាញខ្លួនទើបបាន 2ប្រកួតប៉ុណ្ណោះ។ Palmieri ត្រូវបាន Roma នាំយកពីក្លឹបប្រេស៊ីល Santos ចុងឆ្នាំ2016៕