លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង និង សមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិចាស់ និង អាណត្តិថ្មី មេភូមិ អនុភូមិ សមាជិកភូមិចូលរួមផងដែរ ។

តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីប្រកាសទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ចៅសង្កាត់រង ជំទប់ទី១,ជំទប់ទី២ អណត្តិទី៥ គឺសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន សមាសភាពក្រុមប្រឹក្សាសង្កាត់ មានចំនួន ០៥រូប ក្នុងនោះ លោកស្រី ចក់ ណែត ជាប្រធានក្រុមប្រឹក្សាសង្កាត់ និង ជាចៅសង្កាត់, លោក អ៊ុន វ៉េន ជាចៅសង្កាត់រងទី១ និងលោកស្រី មៀច ផាន់ណារ៉ុង ជាចៅសង្កាត់រងទី២ ។

CATEGORIES
Share This