Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ម៉ាន់ ចាន់ឌី ដឹកនាំយុជនកម្ពុជា (ក្រុម១៥៧) ចុះសួរសុខទុក្ខលោក ជា សុវណ្ណធួន

បន្ទាយមានជ័យ ៖ លោកឧកញ៉ា ម៉ាន់ ចាន់ឌី អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ រួមជាមួយឯកឧត្តម មួន យួកសាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណ បានដឹកនាំសមាជិក ចុះសួរសុខទុក្ខលោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសេរីសោភ័ណ ដែលកំពុងមានជំងឺប្រចាំកាយ ។

ការចុះសួសុខទុក្ខនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់លោក ជា សុវណ្ណធួន ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីសំណាក់លោក លោក អេម ពៅ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសេរីសោភ័ណ និងសមាជិកយុវជនជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណ ជាច្រើននាក់ទៀតចូលរួមផងដែរ ។

ក្នុងដំណើរសួរសុខទុក្ខនេះ លោកឧកញ៉ា ម៉ាន់ ចាន់ឌី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ជូនចំពោះលោក ជា សុវណ្ណធួន និងសូមឱ្យលោក ឆាបជាសះស្បើយពីជំងឺ ដើម្បីបន្តការងារមនុស្សធម៌ ជាមួយសមាគមន៍យើងជាបន្តទៀត ។

ឆ្លើយតបទៅនឹងការចុះសួរសុខទុក្ខនេះ​លោកជំទាវ ប្លុង មុំ ភរិយារបស់លោក ជា សុវណ្ណធួន បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារដែលបានយកចិត្តទុកដាក់ ចំពោះក្រុមគ្រួសាររបស់លោកជំទាវ តាមរយៈការសួរសុខទុក្ខនេះ ។ លោកជំទាវ ក៏សូមគោរពជូនពរលោកប្រធាន និងក្រុមការងារ ឱ្យប្រកដោយសុខភាពល្អ និងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕