កម្លាំងនគរបាលត្រូវតែបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានបង្ក្រាបបទល្មើសគ្រឿងញៀនបងតូចបងធំចោកម្ម
បន្ទាយមានជ័យ៖ កម្លាំងនគរបាលត្រូវតែបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានបង្ក្រាបបទល្មើសគ្រឿងញៀនបងតូចបងធំចោកម្មស្នងការនគរបាលខេត្តលើកឡើងកិច្ចប្រជុំផ្សព្វផ្សាយផែនការនៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២២នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវតែបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានបង្ក្រាបបទល្មើសគ្រឿងញៀន ក្រុមបងតូចបងធំ និងចោកម្មមានចោលួច ចោឆក់ មិនត្រូវអោយកើតមាន ជាពិសេសកម្លាំងអធិការដ្ឋាននគរបាលស្រុក/ក្រុងនិងប៉ុស្តិ៍នគរបាលតាមឃុំ/សង្កាត់ត្រូវបង្ក្រាបអោបានទាន់ពេលវេលាដើម្បីភូមិ.ឃុំមានសុវត្ថិភាព។
លោកបានបញ្ជាក់ថា៖រយៈពេលកន្លងមកមានបទល្មើសគ្រឿងញៀនបានកើតឡើងនៅតាមមូលដ្ឋានធ្វើអោយប៉ៈពាល់ដល់សង្គម និងក្រុមបងតូចបងធំត្រូវបានកាប់ចាក់គ្នាបណ្តាលរបួសធ្ងន់ស្រាល និងចោកម្មមានលួច ឆក់ការបូបបានកើតមាននៅតាមដងផ្លូវនៅក្រុងប៉ោយប៉ែតជាច្រើនករណីនិងស្រុកមង្គលបូរីដែលបណ្តាលអោយជនរងគ្រោះរងរបួសព្រោះតែក្រុមចោឆក់កាបូប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍និងកោតសសើរចំពោះកងកម្លាំងនគរបាលតាមបណ្តាស្រុក/ក្រុងមួយចំនួនបង្ក្រាបបទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ និងចោលួចនិងចោឆក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ហើយត្រូវបន្តបង្រឹងការងារទប់ស្កាត់និងលុបបំបាត់អោយអស់រាល់សកម្មទាំងនេះមិនអោយកើតមាននៅពេលប្រទេសកំពុងមានសុខសន្តិភាព៕