មន្ដ្រី​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​​​ ព្រលះ លោក ​ហេង ឡុង​ ស្វាមី​អ្នក​នាង​ ចន ច័ន្ទលក្ខិណាថា ​គឺជា​មនុស្ស​គ្មាន​សីលធម៌​ គ្មាន​ចំណេះដឹង ​ក្នុង​ខ្លួន !

440

ព្រះសីហនុ ៖ ​បន្ទាប់ពី​​លោក ហេង ឡុង ស្វាមី​អ្នក​នាង​ ចន ច័ន្ទលក្ខិណា​ ​បាន​ធ្វើការ​​បង្ហោះ​ហ្វេសប៊ុក ​រិះគន់​ទៅលើ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ទាក់ទង​ នឹង​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទៅក្នុង​សមុទ្រ​រួចមក​ស្រាប់តែ​ពេលនេះ​ មន្ត្រីរដ្ឋបាល​នៃ​ព្រះសីហនុ​ ​បាន​ចេញ​មក​ធ្វើការ​បកស្រាយ ហើយ​ប្រើ​ពាក្យ​ធ្ងន់ៗ​ថា ​​លោក ហេង ឡុង គឺជា​មនុស្ស​គ្មាន​សីលធម៌​ គ្មាន​ចំណេះដឹង​ក្នុង​ខ្លួន នោះទេ​។

យោង​តាម​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ​Norngdy Nara ​ដែល​គេ​ស្គាល់​ឈ្មោះថា ​មាន​តួនាទី​ជា​មេឃុំ​មួយ​រូប​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​រៀបរាប់​និង​ប្រើប្រាស់​ពាក្យ​ធ្ងន់ៗ​ ទៅកាន់​លោក ហេង ឡុង ថា ​៖ ហេង ឡុង មុន ​លោក​បង្ហោះ​សារ​មួយ​នេះ ខ្ញុំ​បាន​ចាត់​ទុក​លោក​គឺជា​ថ្នាក់ដឹកនាំ​ម្នាក់ ដែល​តែង​តែមាន​មេត្តា ករុណា និង​ចិត្តធម៌​ក្នុង​ខ្លួន ​មិនអាច​កាត់ថ្លៃ​បាន ​ដោយសារ​កន្លង ​មក លោក​បាន​ភ្ជាប់​ខ្លួន​ទៅ​ នឹង​ការងារ​មនុស្ស​ធម៌ ​ជាមួយ​នឹង​សិ​ល្បះ ។ ​ប៉ុន្តែ​ក្រោយពី​បាន​ឃើញ​សារ​នេះ ខ្ញុំ​បាន​ចាត់ទុក​លោក​ជា​មនុស្ស​គ្មាន​សីល​ធម៌ ​គ្មាន​ចំណេះដឹង និង​ខ្វះ​ការស្រាវជ្រាវ​គ្រប់​ជ្រុងជ្រោយ ។ ហេតុ​អី​បានជា​ខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ ? ព្រោះ​ក្នុងនាម​លោក​ជា​អ្នកដឹកនាំ​សិល្បៈ សមាគម​​មួយរូប​ លោក​ពុំគួរ​ប្រើ​ពាក្យសំដី [ ពួក វា ] បែបនេះ​ ទៅកាន់​ថ្នាក់ដឹកនាំ​ទេ ។

ហ្វេ​ស​ប៊ុ​ក ឈ្មោះ ​Norngdy Nara បានបន្ដថា ​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​ទឹក​កខ្វក់ អាង​ប្រព្រឹត្តិកម្ម​នៅក្នុង​ក្រុងព្រះសីហនុ ​ជា​កិច្ចការ​រួមមួយ​ដែល​នីតិវិធី​គ្រប់គ្រង​រដ្ឋបាល ​គេ​ហៅថា វិសហមជ្ឈការ ។ និយាយ​អោយ​ស្រួល​យល់​គឺ ​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ សហការគ្នា​ធ្វើដើម្បី​ឱ្យ​ប្រសើរឡើង​ ។ ដូច​ករណីនេះ មាន​ក្រសួង​ចំនួន​បួន ​គឺ​ក្រសួង​នគរ​ដែនដី​ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ​ក្រសួង​សាធារណការ រួមទាំង ​ឯក​ត្ត​ម អភិបាលខេត្ត ​បាន​នឹង​ដំណើរ​​ការ​ចាត់​វិធានការ​កសាង​ស្ថានីយ ​បូម​ទឹក​កខ្វក់​ ចំនួន​៤​កន្លែង​។ ស្ថានីយ​ ទាំង​៤ ទីតាំង​នេះ មាន​សមត្ថភាព​អាច​ចម្រោះ​ទឹក​កខ្វក់​បាន​បរិមាណ​ ២០,000 ម​៣/ ១​ថ្ងៃ ។ ​ដូច្នេះ​វា​ធ្វើ​ នឹង​ឱ្យ​បរិស្ថាន​បាន​ប្រ​សើរឡើង​ក្រោយពី​កសាង​រួច​នាពេល​ដ៏​ខ្លី​ខាងមុខ ។​

ហ្វេ​ស​ប៊ុ​ក ឈ្មោះ ​Norngdy Nara បាន​អះអាងថា ​យ៉ាង​ដូច្នេះហើយ​បានជា​ខ្ញុំ​ហ៊ាន​និយាយថា​ លោក​ជាម​នុស្ស​គ្មាន​ចំណេះដឹង ​មិនបាន​ស្រាវជ្រាវ​បាន​ល្អិតល្អន់ ​រួមទាំង​សម្ដី​គ្មាន​សុជីវធម៌ ​ទៅ​លើ​​ថ្នាក់ដឹកនាំ​ផងដែរ​ នៅពេលដែល​លោក​សរសេរ​បែបនេះ​។​ ខ្ញុំ​ស្រលាញ់​ខេត្ត​ព្រះសីហនុ និង​សូម​សម្តែង​ការ​អរគុណ ​កោត​សរសើរ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ ដែល​បាន​សហការ​ស្តារ ​និង​អភិវឌ្ឍ​ខេត្ត​៕

ដោយ ៖ 096 49 39 998

ចំណែក