នគរបាលស្រុកបវេល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី រក្សាទុកថ្នាំញៀន

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់ នូវសាធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង ។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិបឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ។

លោកបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន ៖ ១.ឈ្មោះ សយ ចាន់រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ២.ឈ្មោះ ម៉ូវ ឈៀង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិបឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។ ៣.ឈ្មោះ ហឿត ស្រស់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយវត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន  (ម៉ាទឹកកក  ICE) ចំនួន ១៩ថង់ ទម្ងន់ ១៣,៩៧ក្រាម (ទាំងសំបក), ទូរស័ព្ទដៃ ចំនួន០១គ្រឿង ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This