លោកជំទាវ បាន ស្រីមុំ ពិនិត្យស្ថានភាពផ្លូវ និងទីកន្លែងលេងកម្សាន្ត នៅទឹកធ្លាក់ភ្នំខៀវ ខេត្តប៉ៃលិន

185

ប៉ៃលិនន ៖ លោកជំទាវ បាន ស្រីមុំ ឣភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ឣញ្ជើញចុះពិនិត្យមើលការស្ថាបនាផ្លូវទៅកាន់រម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់ឣូរតាវ៉ៅ ដើម្បីលើកកំពស់ សោភ័ណភាព សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងឣន្តរជាតិមកកំសាន្ត។ 

ការចុះពិនិត្យនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការអញ្ជើញផងដែរពីសំណាក់ឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងមន្ទីរឣង្គភាពពាក់ព័ន្ធ ជាច្រើន ។

សូមបញ្ជាក់ថា រម្យណីដ្ឋានធម្មជាតិទឹកធ្លាក់ឣូរតាវ៉ៅ មានទឹកធ្លាក់រហូតដល់៧ជាន់ មានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ប្រមាណ៧គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

ដើម្បីអោយវិស័យទេសចរណ៍ក្នុងខេត្ត កាន់តែជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ ក៏ដូចជាការសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរណ៍ មានភាពងាយស្រួលលោកជំទាវ បាន ស្រីមុំ ក្នុងនាមគណ:អភិបាលខេត្ត ក្រៅពីការពិនិត្យស្ថាបនាផ្លូវលោកជំទាវ ក៏បានណែនាំដល់ក្រុមការងារ ប្រចាំការនៅរម្មណីយដ្ឋានខាងលើ ត្រូវចេះរួសរាយរាកទាក់មានស្នាមញញឹម កុំប្រើពាក្យសំដីមិនពិរេះទៅកាន់ភ្ញៀវទេសចណ៍ ព្រោះយើងជាម្ចាស់ផ្ទះ ម្យ៉ាងវិញទៀតតម្លៃលក់ដូរក៏សមរម្យឲ្យគេទទួលយកបាន និងមានអនាម័យល្អ មានវត្ថិភាពជូនដល់ភ្ញៀវទេសចរណ៍ ដែលចូលមកកម្សាន្តនៅខេត្តយើង៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក