ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីត១៩ លើកដំបូងលើមន្ត្រីពេទ្យ និង មន្ត្រីនគរបាលប្រចាំមណ្ឌល

82

បន្ទាយមានជ័យ ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីត១៩ នៅខេត្តបន្ទាយមានជ័យ ចាប់ផ្តើមធ្វើលើកដំបូងកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លើមន្ត្រីពេទ្យ និង កម្លាំងនគរបាលដែលបំពេញការងារប្រចាំមណ្ឌលចត្តាឡីស័ក ។

លោកវេជ្ជបណ្ឌិត ឡេ ច៍ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទីតាំងដែលបើកផ្តល់យុទ្ធនាការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម(SinoFarm)  បង្ការជម្ងឺកូវីត១៩ នោះមាន៤ ទីតាំងគឺ ១.មន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី នៅទីនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត និងមន្ត្រីក្រុមការងារនឹងទៅចូលរួមសកម្មភាពមុនគេ ។ ២.នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។ ៣.មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៤.មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។

ក្នុងការចាកវាក់សាំលើកដំបូងនៅខេត្តនេះ ក៍មានអភិបាលរងខេត្ត ប្រធាន អនុប្រធានមណ្ឌលចត្តាឡីស័ក អភីបាលអភិបាលរងស្រុក ក្រុង និងមន្ត្រីបំពេញការងារជាប្រចាំនៅមណ្ឌលចត្តាឡីស័ក ប្រមាណ១០០នាក់ បានមកចាក់វាក់សាំងតាមទីតាំងដែបានកំណត់ខាងលើ ៕

ចំណែក