សមត្ថកិច្ចខេត្តបាត់ដំបង បង្ក្រាបទីតាំងល្បែងស៊ីសង ១កន្លែង ឃាត់ខ្លួនមនុស្ស០៥នាក់

29

បាត់ដំបង ៖ ទីតាំងល្បែងស៊ីសង ១កន្លែងត្រូវបានកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងកម្លាំងក្រុមអន្តរាគមន៍ ចុះធ្វេីការបង្ក្រាប ក្នុងបទល្មើសជាក់ស្ដែង ឃាត់ខ្លួនបានមនុស្ស៥នាក់ ។ 

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទីថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២១   នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនមនុស្ស៥នាក់ រួមជាមួយវត្ថុតាងមួយចំនួនដូចជា ៖ ម៉ូតូចំនួន ០៣គ្រឿង, កង់ចំនួន០១, គ្រាប់ខ្លាឃ្លោកចំនួន០៤គ្រាប់, ប៉ាយលេងខ្លាឃ្លោកចំនួន០១, ចានដែកជ័រសំរាប់ក្រឡុកចំនួន០១, កៅអីជ័រចំនួន០៥, កន្ទេលចំនួន០២ ។ 

លោកថា ក្រុមអ្នកប្រព្រឹត្តលេងល្បែងស៊ីសងទាំង០៥នាក់ខាងលើ  ក្រោយនាំខ្លួនយកមកសាកសួរនៅអធិការដ្ឋានរួចមក ត្រូវបានសមត្ថកិច្ចជំនាញធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាអោយត្រឡប់ទៅសហគមន៍រៀងៗខ្លួនវិញផងដែរ ៕ 

ដោយ ៖ សាលី

ចំណែក