នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមួយថ្នាំញៀន១២ថង់

22

បាត់ដំបង ៖ ជនសង្ស័យ ០២នាក់ ជាមួយថ្នាំញៀន១២ថង់តូច ត្រូវបានកម្លាំងនគរបាលស្រុកឯកភ្នំ បង្ក្រាបឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចទីតាំងពីរផ្សេងគ្នា ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ និងចំណុចភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ វុន ណាវី  ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ និងឈ្មោះ ឃឿត សុឃុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិថ្កូវ  សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ ទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចាប់ខ្លួនជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE) សរុបចំនួន ១២ថង់ ទម្ងន់ ១១,៧៥ក្រាម, និងទូរស័ព្ទដៃ ចំនួន០១គ្រឿង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ សាលី​

ចំណែក