រថយន្តដឹកដំឡូងផ្ទុះកង់ក្រឡាប់ផ្ងារជើង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស

13

ខេត្តបាត់ដំបង៖រថយន្តដឹកដំឡូងមីមួយគ្រឿងបានបែកកង់បណ្តាលអោយក្រឡាប់ផ្ងារជើងឡើងលើខ្ជាក់ដំឡូងពេញផ្លូវ តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២២និង០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចខាងមុខឡឥដ្ឋមួយកន្លែងស្ថិតក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពដដែលបានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហិនដាយពណ៌ស មួយគ្រឿងពាក់ស្លាកលេខ កំពង់ធំ3A-1529 ប្រភេទភ្លៅ៥បានបើកបរ
ដោយដឹកដំឡូងមីស្ងួតពេញឡានក្នុងទិសដៅពីកើតទៅលិច (ពោធិ៍សាត់បាត់ដំបង ) លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរថយន្តបានផ្ទុះកង់មុខផ្នែកខាងស្តាំមួយគ្រាប់បណ្តាលអោយក្រឡាប់ខ្ជាក់ដំឡូងមីពេញផ្លូវតែម្តង តែមិនបណ្តាលអោយមាននរណាម្នាក់រងរបួសឡើយ។

ក្រោយពេលកើតហេតុគេសង្គេតឃើញថាមិនមានសមត្ថកិច្ចចុះទៅពិនិត្យអ្វីនោះទេដោយសាររថយន្តខាងលើក្រឡាប់ដោយខ្លួនឯង ហើយមិនធ្វើអោយប៉ះពាល់ដល់ការធ្វើចរាចរណ៍ឬគ្រោះថ្នាក់ដល់អ្នកដទៃនោះឡើយ ទើបសមត្ថកិច្ចសម្រេចទុកឱកាសអោយម្ចាស់រថយន្តខាងលើធ្វើការប្រមូលនិងស្ទូចយករថយន្តដោយខ្លួនឯង។

ដោយ៖សាលី

ចំណែក