ស្គាល់​មុខ​មាត់​បុរស​គប់​ស្រា​បៀរ​មក​លើ​ ទេព ​បូព្រឹក្ស​ហើយ ! ​​​​មុខ​មាត់​ស្អាតបាត​ មិន​គួរ​មាន​ចារិក​អញ្ចឹង​សោះ!

435

ភ្នំពេញ ៖ ​បណ្ដាញព័ត៌មាន​ជាច្រើន​ ក៏ដូច​ក្នុងបណ្តាញសង្គមហ្វេសប៊ុក​ កំពុងល្បីខ្លាំង​​រឿង​តារា​ចម្រៀង​ល្បី​ឈ្មោះ​​ ទេព បូព្រឹក្ស​ ត្រូវបុរសម្នាក់ជះស្រាបៀរ ​និង​គប់​កំប៉ុង​សា្រ​បៀរ​លើ​នោះ ​អ្នក​លេងបណ្តាញសង្គម​ ចង់ដឹងផងដែរ​ថា ​បុរស​អសីលធម៌រូបនេះ​មាន​ឈ្មោះអី? មាន​មុខ​មាត់​យ៉ាងម៉េច? នៅពេលនេះ ​ ​ត្រូវ​បាន​ ទម្លាយមុខមាត់ហើយ។

តាមប្រភពជិតស្និទ្ធនឹងបុរសរូបនោះ ​បានប្រាប់ថា ​បុរសអសីលធម៌ដែលបានជះស្រាបៀរលើទេព បូព្រឹក្ស នោះ ​មានឈ្មោះ​ក្នុងហ្វេសប៊ុកថា​ “Ret Pov”។ ​បុរសរូបនេះគ្រាន់តែ​ជា​មិត្ត ភក្តិ​ជិតស្និទ្ធ​នឹង​ម្ចាស់​ហាងប៉ុណ្ណោះ ​គឺមិនមែនជាកូនម្ចាស់ហាងនោះទេ។​ លុះ​ដល់​វេលា​កើត​ហេតុ ខណៈដែល​លោក​ និងបុរសរូបនោះ​កំពុងតែផឹកស៊ីសប្បាយ​ អមជាមួយអ្នកចម្រៀង ទេព ​បូព្រឹក្ស កំពុង​តែច្រៀងផងនោះ​ ស្រាប់តែបុរសរូបនេះ​ បានក្រោកដើរចេញពីតុ​ ដោយដៃមានកាន់​ស្រាបៀរផងនោះ​ សំដៅ​ទៅឆាកតន្ត្រី ​ក៏បានជះស្រាបៀរទៅលើទេព ​បូព្រឹក្ស តែម្តង។

យ៉ាងណា ចំពោះកាបង្ហើបប្រាប់ពីអ្នកស្និទ្ធនឹងបុរសរូបនោះ អ្នកសារព័ត៌មានយើងកំពុងព្យាយាម​ទាក់ទង​សុំការបំភ្លឺ ពីបុរសរូបនោះ​ តែមិនសម្រេច។

ដោយឡែក ​នៅព្រឹកមិញនេះ​ ទេព បូព្រឹក្ស បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ទឹកល្អក់ទី១ ប្តឹងមនុស្ស៤នាក់ ទី១.​ បុរសដែលជះស្រាបៀមកលើរូបនាង ទី២. ម្ចាស់ហាង “សមុទ្រ” ទី៣. អ្នករៀបចំកម្មវិធី និងទី៤. ស្ត្រីម្នាក់ដែលអះអាងថា​ ជា​ម្តាយរបស់ជនបង្ក ​ដែលបាន​ទះ​កំផ្លៀង​អ្នក​រាំផ្ទាល់ខ្លួននាង ​៣ដៃ​ ដោយ​ទាមទារ ​សំណង១០ម៉ឺន​ដុល្លារ ហើយសំណងដែលនាងទទួលបាន នាង​ នឹងយកទៅបរិច្ចាគឲ្យមន្ទីរពេទ្យគន្ធបុប្ផា ​និងកុមារកំព្រា ​ជាដើម។

សម្រាប់​ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ​បានបញ្ជាក់​នៅក្នុងគ្រុបសមាគមសិល្បៈស្ម័គ្រចិត្តថា​ “បិទហាងនេះ​ ចាប់ខ្លួនជនដៃដល់​ និង​ជនសមគំនិត ទាមទារ​ជំងឺចិត្ត ​សូមមេត្តា​កុំយោគយល់ ​ហើយក៏អាចប្ដឹង​មកក្រសួងកិច្ចការនារី ​បន្ថែមក៏បានដែរ។ នៅក្រសួងកិច្ចការនារីមានគណៈកម្មាធិការលើកកម្ពស់សីលធម៌សង្គម​ និង​តម្លៃស្ត្រីខ្មែរ​ ដែល​សមាសភាពមានថ្នាក់​ដឹកនាំស្ត្រី​មកពីគ្រប់ក្រសួងស្ថាប័ន​ ក្នុងនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកិត្តិយស”៕

ប្រភពពី​ ៖ នគរធំ

ចំណែក