ស្ត្រី០២នាក់ ត្រូវបានចាប់ខ្លួន ជាមួយថ្នាំញៀនជាច្រើនកញ្ចប់

បន្ទាយមានជ័យ ៖ ស្ត្រី០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លូ​ន ជាមួយថ្នាំញៀនជាច្រើនកញ្ចប់ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាន​ឱ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ស៊ឹម ច្រឹប ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងឈ្មោះ ស៊ូ សៀង អាយុ៧២ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួចំនួន ដូចជា ៖ ថ្នាំញៀនប្រភេទម៉្សៅក្រាមក្រាមពណ៌សថ្លា ចំនួន៥៤កូនថង់កិប ក្នុងនោះ￸៣០កូនថង់កិបរុំស្កុតខ្មៅ និងថ្នាំញៀនគ្រាប់ពណ៌ក្រហម(WY) ចំនួន០២គ្រាប់ នៅក្នុងប្រអប់ដាក់ជើងធូប ព្រមទាំងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងសម្ភារៈមួយចំនួនផ្សេងទៀតផងដែរ ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ￸ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ហើយបច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

CATEGORIES
Share This