បុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ទាំងចំណងជាប់ក សង្ស័យជាករណីឃាតកម្ម

បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ទាំងចំណងក្រមាជាប់ក ទៅនិងមែកម៉ាកប្រាង្គ និងមានដាច់រលាត់នៅលើផ្ទៃមុខ ថ្គាម ខាងក្រោមសង្ស័យជាករណីឃាតកម្ម ដែលករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០១ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។

សាកសពជនរងគ្រោះ មានឈ្មោះ រួម ណាត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅចំណុចកើតហេតុខាងលើ ត្រូវបានគេប្រទះឃើញស្លាប់ដោយមានក្រមាចងកទៅនឹងដើមម៉ាកប្រាង្គ ដោយនៅលើផ្ទៃមុខថ្គាមផ្នែកខាងក្រោមមានស្នាមរបួសធ្ងន់ធ្ងរផងដែរ។

ក្រោយពេលកើតហេតុ ក្រុមមន្ត្រីជំនាញបានចុះទៅធ្វើការត្រួតពិនិត្យ ដោយមន្រ្តីជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ ធ្វើការសន្និដ្ឋានបានថា សាកសពជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារករណីឃាតកម្មពិតប្រាកដមែន ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។

ហើយចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This