សមត្ថកិច្ច បង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

បាត់ដំបង ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹក រដ្ឋបាលឃុំព្រៃចាស់ កម្លាំងយោធភូមិភាគទី៥ មន្ទីរបរិស្ថាន ដោយមានលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងផងនោះ បានបន្តចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តស្រុកឯកភ្នំ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ ដោយប្រើប្រាស់កាណូតស្មាច់ ១៦គ្រឿងចុះនៅក្នុងភូមិសាស្ត្រឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានធ្វើការអប់រំប្រជាពលរដ្ឋ នៅតាមបណ្តោយដងស្ទឹងដែលមានដាក់បរ ណរ៉ាវ និងស្បៃម៉ុងបិទអូរ ព្រែក អោយធ្វើការរុះរើ ហើយប្រជាពលរដ្ឋបានយល់ព្រមរុះរើដោយស្ម័គ្រចិត្តផងដែរ។

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានកាប់បំផ្លាញចោលតាមបណ្តោយដងស្ទឹងក្នុងនោះមាន,សាច់ម៉ងប្រវែង ១៦៥០ម៉ែត្រ, ឡុកចំនួន០៥គ្រឿង ,បង្គោលចំនួន ៧០០ដើម ,លូស្បៃម៉ុងចំនួន០៨ ,លែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៥០គីឡូក្រាម និងបានកាប់បំផ្លាញវត្ថុតាង(ដុតចោលនៅនឹងកន្លែងផងដែរ) ៕

ដោយ ៖ សាលី

CATEGORIES
Share This