គ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ នៅតំបន់ទីបេ របស់ចិន មានអ្នកស្លាប់ និងរងរបួសរាប់សិបនាក់ ខណៈអគារជាច្រើនដួលរលំ
សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ ដែលវាយប្រហារលើជើងភ្នំហិម៉ាឡៃ នៅជិតទីក្រុងមួយរបស់តំបន់ទីបេ នៅថ្ងៃអង្គារ ០៧ មករា នេះ បានកើនឡើងដល់ជាង ៥០នាក់ ដោយមនុស្សរាប់សិបនាក់ទៀតរងរបួស ហើយបានធ្វើឱ្យអគារជាច្រើនត្រូវរងផលប៉ះពាល់ រួមទាំងប្រទេសជិតខាងជាច្រើនដូចជា នេប៉ាល់ ប៊ូតាន និងឥណ្ឌា។
ការរញ្ជួយដីនោះ បានកើតឡើងនៅម៉ោង ៩:០៥ នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយចំណុចកណ្តាលរបស់រញ្ជួយមានទីតាំងនៅស្រុកជនបទ Tingri ដែលបម្រើជាច្រកខាងជើងទៅកាន់តំបន់ភ្នំ Everest ។
គ្រោះរញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ ដូចដែលបានរាយការណ៍ដោយមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន៕
CATEGORIES ព័ត៌មានអន្តរជាតិ