ជនបរទេសស្រីប្រុសជាង៥០នាក់ មានទាំងដំបងឈើសម្រុកចេញពីកាសុីណូ អូរស្មាច់រីសត
ឧត្តរមានជ័យ ៖ មានការភ្ញាក់ផ្អើលដោយពុំដឹងមូលហេតុអ្វី? ជនបរទេសចម្រុះជាតិសាសន៍មួយក្រុមជាង៥០នាក់ មានប្រុសមានស្រីប្រដាប់ដោយដំបង និងបំពងទីប បានសម្រុកចេញពីកាសុីណូមួយកន្លែងនៅមាត់ច្រកអន្តរជាតិអូរស្មាច ឆ្ពោះទៅផ្លូវភ្លោះ ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចេញអន្តរគមន៍ នាំយកទៅសួរនាំនៅស្នងការនគរបាលខេត្តឧត្តរមានជ័យ។
តាមប្រភពព័ត៌មានពីច្រកអន្តរជាតិអូរស្មាច់ បានអោយដឹងថា កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានជនបរទេសចម្រុះជាតិសាសន៍ ប្រមាណជាង៥០នាក់ក្នុងនោះក៏មានស្រី ដែលមានកាន់ដំបងឈើ និងបំពងទីប សម្រុកចេញពីប្លុកក្រុមហ៊ុនកាសុីណូមួយកន្លែងឈ្មោះថា អូរស្មាច់រីសត ឆ្ពោះទៅផ្លូវភ្លោះនៃផ្លូវច្រកអន្តរជាតិអូរស្មាច់ ទោះសន្តិសុខរ៉េរាំយ៉ាងណាក៏មិនបានរហូតដើរស្ទើដល់ជើងភ្នំ ទើបត្រូវបានសមត្ថកិច្ចនគរបាល អាវុធហត្ថ ចុះអន្តរាគមន៍កាក់សួរនាំបានមួយស្ទុះ ក៏ឃើញជនបរទេសទាំងនោះ ត្រូវបានសមត្ថកិច្ចអោយឡើងឡានយកទៅសួរនាំនៅស្នងការនគរបាលខេត្ត។
ជុំវិញករណីខាងលើនេះ បើតាមប្រភពនានាដែលសាព័ត៌មានយើងទទួលបាន ជនបរទេសទាំងនោះ ជាអ្នកធ្វើការខាងអនឡាញ ហើយសង្ស័យតែងរងការគាបសង្កត់ បិទសិទ្ធិសេរីភាព ទើបពួកគេសម្រុកនាំគ្នាចេញមកក្រៅ ពេលដែលសមត្ថកិច្ចឃាត់បាន និយាយខ្លាំងៗ ជាភាសារបរទេស ដែលមិនមែនជាភាសារអង់គ្លេស ដែលមិនអាចអោយអ្នកសារព័ត៌មានស្តាប់បាន។
ទាក់ទងនិងករណីខាងលើនេះ អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសមត្ថកិច្ចអាជ្ញាធរនៃខេត្តឧត្តរមានជ័យ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ..៕
ដោយ ៖ K-P