ជនបរទេសចម្រុះជាតិសាសន៍ ប្រមាណ៤០នាក់ ប្រដាប់ដោយដំបង និងបំពងទីប សម្រុកចេញពីកាសុីណូ ១កន្លែងនៅមាត់ច្រកអន្តរជាតិអូរស្មាច់

ព័ត៌មានបឋម ៖ មានការភ្ញាក់ផ្អើលជនបរទេសចម្រុះជាតិសាសន៍ មួយក្រុមប្រមាណជា៤០នាក់ មានប្រុសមានស្រី ប្រដាប់ដោយដំបង និងបំពងទីប បានសម្រុកចេញពីកាសុីណូមួយកន្លែង នៅមាត់ច្រកអន្តរជាតិអូរស្មាច់ ឆ្ពោះទៅផ្លូវភ្លោះ ស្ថិតនៅកក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចេញអន្តរគមន៍សួរនាំ។

ហេតុការនេះកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។

ជុំវិញករណីខាងលើនេះ សាព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺ ពីសមត្ថកិច្ចអាជ្ញាធរ នៃខេត្តឧត្តរមានជ័យ បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ។ តែសម្រាប់ព័ត៌មានលម្អិត សារព័ត៌មានយើង នឹងព្យាយាមទាក់ទងសាកសួរបន្ថែមទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីអោយសាធារណជនបានដឹងនៅពេលក្រោយ ៕

CATEGORIES
Share This