បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូកង់បីកំពុងបត់ឆ្វេង បណ្តាលអោយស្រ្តីម្នាក់រងរបួសធ្ងន់

បាត់ដំបង ៖ ស្ត្រីចំណាស់ម្នាក់រងរបួសធ្ងន់ ក្រោយជិះម៉ូតូកង់បីបត់ឆ្វេង ត្រូវបានម៉ូតូ០១គ្រឿង ផ្សេងទៀតមកបុកពីក្រោយ បណ្តាលអោយធ្លាក់មកលើដីនៅវេលាម៉ោង០៩និង៥០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចខាងត្បូងសណ្ឋាគារប្រេស៊ីដង់ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូកង់បី០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1U-1832 បើកបរដោយស្ត្រីចំណាស់ម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូម៉ាក SUZUKI UF ពណ៌ ស ក្រហម មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AL-3973 បើកបរដោយយុវសិស្សម្នាក់ទិសដៅស្របគ្នាបានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយស្ត្រីចំណាស់ខាងលើធ្លាក់ពីលើម៉ូតូកងបីរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរស្នងការភ្លាមៗ ចំណែកមធ្យោបាយទាំងពីរត្រូវបាននគរបាលជំនាញវាស់វែងអនុវត្តតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This