រដ្ឋបាលខេត្តប៉ៃលិន អបអរសាទរឆ្នាំថ្មី២០២៥ នៅមុខសាលាខេត្ត
ប៉ៃលិន ៖ យប់ឆ្លងឆ្នាំសកល២០២៤ ចូលឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើពិធីជប់លៀងដើម្បីអបអរសាទរឆ្នាំសកល២០២៥ នៅមុខសាលាខេត្តប៉ៃលិន ក្រោមការអញ្ជើញចូលរួម ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្តជាច្រើនរូបផងដែរ ។
កម្មវិធីនេះក៏មានពិសារអាហារសាមគ្គី រាំលេងកម្សាន្តចាប់រង្វាន់ និងបាញ់កាំជ្រួច ដើម្បីអប់អរសាទរឆ្នាំថ្មី២០២៥ផងដែរ ។
ប្រជាពលរដ្ឋក្នុងខេត្ត ក៏អបអររីករាយជាមួយ និងរាត្រីឆ្លងឆ្នាំតាមសួន និងតាមលំនៅដ្ឋានផងដែរ ៕