បុណ្យចូលឆ្នាំសកលបីថ្ងៃ ភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងខេត្តបាត់ដំបងជាង ៣០ម៉ឺននាក់

បាត់ដំបង ៖ ក្នុងអំឡុងពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និង អន្តរជាតិបានចូលមកលំហែរកម្សាន្តសម្រាប់ខេត្តបាត់ដំបងមានចំនួន ៣៦៤,០៥៥ នាក់ ។

យោងតាមរបាយការណ៍របស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤-២០២៥ រយៈពេល០៣ថ្ងៃ ដែលត្រូវនិងថ្ងៃទី២៩ ,៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង សរុបមានចំនួន ៣៦៤,០៥៥នាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិ មានចំនួន ៣៦៣,០២៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១,០២៧នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ក្នុងចំណោមភ្ញៀវទេសចរទាំង ៣៦៤,០៥៥នាក់ ក្នុងនោះសម្រាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរសរុបមានចំនួន ៣៩,២៩៥ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ៣៨,៩៧៥នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣២០ នាក់ ។ សម្រាប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
ភ្ញៀវទេសចរសរុបមាន ៥៤,១១៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ៥៣,៧៨៦ នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣៣៨នាក់ ។ សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបមាន ២៧០,៦៣៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២៧០,២៦៧ នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣៦៩ នាក់ ៕

ដោយ ៖ សាលី

CATEGORIES
Share This