ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុក Passapp ដែលកំពុងបត់ឆ្វេង បណ្តាលអោយក្រឡាប់ផ្ងាជើង

បាត់ដំបង ៖ យុវសិស្សម្នាក់ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុក Passapp ដែលកំពុងបត់ឆ្វេងពេញទំហឹង បណ្តាលអោយក្រឡាប់ផ្ងាជើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៦និង៤០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ Passapp ពណ៌ស មួយគ្រឿង គ្មានផ្លាកលេខ បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ភ្លាមនោះស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1J-1843 បើកបរដោយយុវសិស្សម្នាក់ទិសដៅស្របគ្នាបានជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងាជើងខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសបន្តិចបន្តួច។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើកាសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ  ៕

ដោយ ៖ សាលី

CATEGORIES
Share This