ប្រជាពុទ្ធបរិស័ទ និងសមាជិកជាង ២០០០នាក់ មកពី២៥សាខាខេត្តក្រុង ចូលរួមពិធីបុណ្យរំលឹកខួបទី៣៣ឆ្នាំ របស់អង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី

បាត់ដំបង ៖ ប្រជាពុទ្ធបរិស័ទ និងសមាជិក សមាជិកា ជាង ២០០០នាក់ មកពី២៥សាខាខេត្តក្រុង បានមកចូលរួមពិធីបុណ្យរំលឹកខួបទី៣៣ឆ្នាំ របស់អង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី ៣០ ធ្នូ ១៩៩១ -៣០ ធ្នូ ២០២៤ ដែលប្រារព្ធធ្វើឡើងរយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩.៣០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្ស ភ័ក្តភូម្មារិន្ទ ប្រធានអង្គការសមាគមសុវណ្ណភូមិ វង្សភ័ក្តបូរី ស្ថិតក្នុងទឹកដីនៃខេត្តបាត់ដំបង។

ឯកឧត្តម វង្ស ភ័ក្តភូម្មារិន្ទ ប្រធានអង្គការសមាគមសុវណ្ណភូមិ វង្សភ័ក្តបូរី បានមានប្រសាសន៍ថា អង្គការសមាគមសុវណ្ណភូមិវង្សភ័ក្តបូរី បង្កើតឡើងតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩១  ហើយរហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ គឺមានរយៈពេល៣៣ឆ្នាំមកហើយ ហើយអ្វីដែលឯកឧត្តមអាចឈរជើងបានដល់សព្វថ្ងៃ ក្នុងនាមជាថ្នាក់ដឹកនាំត្រូវមានឆន្ទៈអនុវត្តប្រាំយ៉ាង /ទី០១-ត្រូវមានសុឆន្ទៈ នមស្ការ និងឧត្តមគតិ /ទី០២-មានកម្រងសាមគ្គីស្មោះត្រង់នឹងគ្នាទៅវិញទៅមក អត់វាចវេ អត់ញុះញុង អត់ធ្វើអោយបែកបាក់សាមគ្គី /ទី០៣-មានភាពស្មោះត្រង់ រវាងមិត្តនិងមិត្ត រវាងជាតិនិងជាតិ /ទី០៤-មានក្រមសីលធម៌ក្នុងនាមជាថ្នាក់ដឹកនាំពិតប្រាកដ /ទី០៥-មានព្រហ្មវិហារធម៌និងមនុស្សធម៌ពិតប្រាកដ។

ជាកិច្ចបញ្ចប់ ឯកឧត្តមនិងលោកជំទាវ ក៏បានប្រគេន ស្លាដក់ បច្ច័យ ដល់ព្រះសង្ឃ ចំនួន២២អង្គ និងចែកអំណោយដល់លោកយាយ លោកតា ដែលមានជីវភាពខ្វះខាតចំនួន ៤១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន-អង្ករ២៥គីឡូក្រាម- មុង០១-ភួយ០១-សារុង០១-ក្រមា០១-បោយទឹក០១-និងថវិកា ៥ម៉ឺនរៀល  ព្រមទាំងផ្តល់ជូនសំលៀកបំពាក់ដល់ប្រជាការពារចំនួន ១០កំប្លេផងដែរ ដែលសរុបរួមការចំណាយទាំងអស់ចំនួន ៦,៩០៤.០០០រៀល ៕

ដោយ ៖ សាលី

CATEGORIES
Share This