លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួមការពារសន្តិសុខ សុវត្ថិភាពក្នុង “ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤”
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុង“ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃអាទិត្យ ទី២៩ ធ្នូ ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕