ឧត្តមសេនីយ៍ត្រី សៀ ទីន បើកចែកឯកសណ្ឋានការងារ និងប្រត្តិបត្តការ ជូនដល់មន្ត្រីអាវុធហត្ថខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង បើកចែកឯកសណ្ឋានការងារ និងប្រត្តិបត្តការ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដែលជាអំណោយផ្ទាល់របស់លោកឧត្តមសេនីយ៍ ជូនដល់បងប្អូនអាវុធហត្ថសម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារផងដែរ ៕

CATEGORIES
Share This