សិស្សស្រី០២នាក់ ត្រូវបានរថយន្តថយកិនស្លាប់ និងរបួស ខណៈកំពុងជិះម៉ូតូឌុបគ្នា

បាត់ដំបង ៖ សិស្សសាលាស្រីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៦និង៥៥នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខរោងម៉ាស៊ីនស្រូវ តុង ភាព ស្ថិតនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

មានករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ៣A-៣៩៨២ បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង(បាត់ដំបង ទៅភ្នំពេញ ) ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១T-៣៤៤៦ អ្នកបើកបរឈ្មោះ ជឿត មេសា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២B១ រស់នៅភូមិទួលព្រំុ២ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងអ្នករួមដំណើឈ្មោះ ជឿត ភារ័ត្ន ភេទស្រី អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ រស់នៅភូមិ ឃុំ ជាមួយគ្នា ក្នុងទិសដៅស្របគ្មា លុះមកដល់ចំណុចកើតហេតុខាងលើករថយន្តបានរយ៉ែថយក្រោយបំរ៉ុងចូលរោងម៉ាស៊ីន ក៏បានប៉ះជាមួយម៉ូតូធ្វើឲ្យជនរងគ្រោះធ្លាក់ពីម៉ូតូក៏ត្រូវរថយន្តកិនបណ្តាលអោយស្លាប់ម្នាក់និងរបួសម្នាក់តែម្តង  ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្នានគរបាលស្រុកមោឬស្សី ចំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This