ឯកឧត្តម ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ​វឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាង​រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ៕

CATEGORIES
Share This