ឯកឧត្តម គីម រិទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ប៉ាង យៀត សមាជិកក្រុមប្រឹក្សាស្រុកគូលែន
ព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះវិហារ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ប៉ាង យៀត សមាជិកក្រុមប្រឹក្សាស្រុកគូលែន ដែលបានទទួលមរណភាព ។
ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅគេហដ្ឋានសពស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំបច្ច័យចូលរួមចំណែកបុណ្យ និងរំលែកទុក្ខដល់ក្រុមគ្រួសារសពនូវថវិកា ចំនួន២លានរៀល ផងដែរ ។
សូមបញ្ជាក់ថា លោក ប៉ាង យៀត សមាជិកក្រុមប្រឹក្សាស្រុកគូលែន បានទទួលមរណភាពកាលពីវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ ៕
ដោយ ៖ រ៉ាស៊ី