កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តព្រះវិហារ

ព្រះវិហារ ៖ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តព្រះវិហារ បានកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត និងពង្រឹងសមត្ថភាពលើយន្តការគ្រប់គ្រងនិងជម្រុញការចុះផ្សព្វផ្សាយចុះឈ្មោះសិស្សចូលរៀនក្នុងកម្មវិធី ១.៥លាននាក់ ។

ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការចូលរួមពីសំណាក់លោក យឹម បញ្ញា អភិបាលរងតំណាង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដែលបានអញ្ជើញមកពី បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរង ក្រុង ស្រុកទាំង៨ អង្គការដៃគូនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This