គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុង ភូមិសាស្ត្រនៃស្រុកសំឡូត
ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលសេះសល់តាំពីសម័ យសង្គ្រាមត្រូវបានពលរដ្ឋប្រទះឃើញនៅទីតាំងបីផ្សេងគ្នា ស្ថិតក្នុងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
ករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើនេះបានកើតឡើងនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលក្នុងនោះមាន ,ភូមិដូនត្រឹត ប្រទះឃើញគ្រាប់មីន ៦៩ ចំនួន ០១គ្រាប់ ,ភូមិអន្លង់ពួក ប្រទះឃើញគ្រាប់ ៦០mm ចំនួន ០១គ្រាប់ ,ភូមិអូរទន្ទឹម ប្រទះឃើញគ្រាប់ ៦២ចំនួន ០៣គ្រាប់ និងមីនផ្កាចាន់ ០២គ្រាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្រុមមន្ត្រីជំនាញបានចុះទៅពិនិត្យ និងប្រមូលយកគ្រាប់យុទ្ធភ័ណ្ឌខាងលើប្រគល់ជូនស៊ីម៉ាក់ដើម្បីយកទៅធ្វើការដុតកម្ទេចចោលផងដែរ។