ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤។

នៅវគ្គផ្តាច់ព្រ័តនេះ ក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ ត្រូវជួបប្រកួតជាមួយ ក្រុមវិទ្យាល័យឥន្រ្ទទេវីដែលជាម្ចាស់ពានរដូវកាលមុននារសៀលថ្ងែទី២៥ ខែធ្នូ​ ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។

តាមរយៈគំនិតផ្ដួចផ្ដេីម​ របស់​ ស.ស.យ.ក​. រាជធានីភ្នំពេញ​  ពានរង្វាន់វិទ្យាល័យត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនចូលរួមលេងកីឡា​ដើម្បីសុខភាព ព្រមទាំងបង្កេីនភាព​ស្និទ្ធស្នាល​ ការសហការ សាមគ្គីគ្នា ផ្សារភ្ជាប់ទំនាក់ទំនងល្អ​រវាងគ្នានិងគ្នា។

អ្នកចូលរួមប្រមាណជាង​៨០០០​នាក់​ បានស្រែកហោកញ្រ្ចៀវយ៉ាងក្លៀវក្លាគាំទ្រក្រុមបាល់ទាត់ប្រចាំវិទ្យាល័យរបស់ខ្លួន ក្រោមបរិយាកាសប្បាយរីករាយ ៕

CATEGORIES
Share This