នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បណ្ដេញជនជាតិថៃ ០៤នាក់ចេញពីកម្ពុជា
បន្ទាយមានជ័យ ៖ ស្ត្រីជាជនជាតិថៃ ចំនួន០២នាក់ និងទារិកា ០២នាក់ ត្រូវបាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងទីស្នាក់ការត្រៀមបណ្តញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើស លក់ដូរមនុស្ស និងមានគោលដៅក្នុងរូបភាពស៊ីឈ្មួលពរពោះ ខុសច្បាប៉នៅកម្ពុជា ។
ការប្រគល់-ទទួល និងបញ្ជូនចេញនូវជនជាតិថៃខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខាងកម្ពុជាដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ុម សុធី នាយរងផ្នែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងខាងភាគីថៃដឹកនាំដោយលោកអនុសេនីយ៍ឯក SURAPOS KRUATANAKUL នាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ ៕