សមត្ថកិច្ចបង្ហាញមុខ និងសំណុំរឿងជនសង្ស័យម្នាក់ ក្រោយប្រើពេលជាច្រើនម៉ោង ឃាត់ខ្លួនចេញពីលូក្រោមដី

បាត់ដំបង ៖ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រើប្រាស់ពេលអស់ជាច្រើនម៉ោងក្នុងការប្រម៉ាញ់ឃាត់ខ្លួនជនសង្ស័យម្មាក់ក្រោយរត់គេចខ្លួនចូលពួនសម្ងំនៅក្នុងលូក្រោមដី។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯកក្រុងបាត់ដំបង ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ កែ សុឃឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធក្នុងករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនៅត្រង់ចំណុចក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ រឿន រដ្ឋា ហៅ គោ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ហើយក្រោយពីឃាត់ខ្លួនជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ​ ហេីយមិនយកអោយជនរងគ្រោះវិញពិតប្រាកដមែន​ បន្ទាប់មកជនសង្ស័យត្រូវបានផ្នែកជំនាញកំពុងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This