ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឃុន សំបូរ អញ្ជើញពិនិត្យការសាងសង់អគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ព់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤  បានអញ្ជើញមកត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាល ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត  ។

អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាល ដែលកំពុងសាងសង់បានប្រមាណជា ៣៥%ខាងលើ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន សំបូរ បាននាំយកនៅអំណោយមួយចំនួន ចែកជូនដល់បងប្អូនកម្មករដោយក្នុងនោះម្នាក់ៗទទួលបាន ៖ ថវិកាចំនួន ៥០,០០០៛(ប្រាំម៉ឺនរៀលគត់), មី ០១កេស, ត្រីខ ០១យួរ, ទឹកស៊ីអីវ ០១យួរ, ទឹកសុទ្ធ ០១យួរ ៕

CATEGORIES
Share This