ចុះមើលលបក្នុងស្ទឹង រអិលជើងដួលបោកក្បាល ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីដើរចុះទៅមើលលបនៅក្នុងស្ទឹង ក្បែរសំណង់ក៏រអិលជើងដួលបោកក្បាល ធ្លាក់ចូលទឹក។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ប្រហែល ១៧និង១៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចសំណង់ស្ទាក់ទឹកព្រៃខ្ពស់ ស្ថិតក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

 ជនរងគ្រោះ ឈ្មោះ ថេត ថឿត ហៅ វៃ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដែលជនរងគ្រោះបានជាន់ស្លែបណ្តាលរអិលជើងដួលបោកក្បាលផ្កាប់មុខចូលទឹកនៅពេលដើរចុះទៅមើលលបដាក់ក្នុងស្ទឹង ។

 ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យនិងបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This