បុរសចំណាស់ម្នាក់ បានលងទឹកស្ទឹងស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានលង់ទឹកស្ទឹងស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅ វេលាម៉ោង ០៨និង២៤នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

សពជនរងគ្រោះមានឈ្មោះ ចែត នឿង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជនរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ ។

ក្រោយពេលកើតហេតុ ផ្នែកជំនាញនិងគ្រូពេទ្យចុះពិនិត្យកោសល្យវិច័យនៅកន្លែងកើតហេតុ និងបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯង ព្រោះសពមានជំងឺលើសសម្ពាធឈាម ក៏បណ្តាលឲ្យគាំងបេះដូងលង់ទឹកស្លាប់តែម្តង ៕

ដោយ ៖ សាលី

CATEGORIES
Share This