ជនបរទេសម្នាក់ ដេកស្លាប់សង្ស័យជា ជំងឺគាំងបេះដូង

បាត់ដំបង ៖ បុរសជាជនបរទេសម្នាក់ បានដេកស្លាប់បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៨និង១០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ជនបរទេសដែលដេកស្លាប់ខាងលើមានឈ្មោះ វែល ប្រេន (WILD BRAIN) ភេទប្រុស អាយុ ៨០ឆ្នាំ ជាជនជាតិឥណ្ឌូនេស៉ី មុខរបរគ្រូបង្រៀនសោធននិវត្តន៍ កាន់លិខិតឆ្លងដែនលេខ 510581979 ស្នាក់នៅ (ផ្ទះជួល) ចំណុចកើតហេតុខាងលើ ។

ក្រោយពេលកើតហេតុជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ ដោយមានការចូលរួមពីលោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងផងនោះ បានធ្វើការសន្និដ្ឋានថា: ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង(ចាស់ជរា) បន្ទាប់មកសពត្រូវបានជំនាញដឹកបញ្ជូនទៅកាន់រាជធានីភ្នំពេញដើម្បីប្រគល់អោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចាត់ចែងតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This