អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ជំវិញ ករណីឃាតកម្មលើអ្នកកាសែត

សៀមរាប ៖ ដើម្បីឲ្យសាធារណជន បានដឹងច្បាស់ពីការអនុវត្តច្បាប់ ទៅលើជនជាប់ចោទឈ្មោះស៊ី លឿយ ពាក់ព័ន្ធករណីឃាតកម្ម លើអ្នកកាសែកឈ្មោះ ឈឿង ឈឹង កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធ ករណីឃាតកម្មលើឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាព កម្ពុជាអភិវឌ្ឍន៍ ដែល ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប

សន្និសីទនេះមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើននាក់ចូលរួមផងដែរ។

លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ថា អយ្យការអមសាលាដំបូងខេត្តសៀមរាប មានការចាំបាច់ត្រូវបំភ្លឺករណីបាញ់សម្លាប់អ្នកសារព័ត៌មាននៅស្រុកជីក្រែង ខេត្តសៀមរាប ដោយហេតុថាមានមហាជនបណ្ដាញសង្គមក៏ដូចជាអ្នកនយោបាយមួយចំនួនបានជជែកវែកញែកដើម្បី ជាផលប្រយោជន៍និងគេងចំណេញនយោបាយ។ ដូច្នេះអយ្យការអមសាលាដំបូងខេត្តសៀមរាប ចាំបាច់ត្រូវធ្វើសន្និសីទសារព័ត៌មានដើម្បីឲ្យសាធារណជនបានដឹងច្បាស់ពីការអនុវត្តច្បាប់ទៅលើជនជាប់ចោទឈ្មោះស៊ី លឿយ គឺត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប សម្រេចដាក់ពន្ធនាគារ នឹងត្រូវជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។

ដោយឡែកចំពោះការលើកឡើងថាគ្រូពេទ្យព្យាបាលជនរងគ្រោះបណ្ដាលឲ្យស្លាប់ដោយសារទុកយូរពេកនោះ លោកនឹងចាត់ឱ្យព្រះរាជអាជ្ញារងម្នាក់ចុះធ្វើការងារនោះបន្ថែមទៀត ដើម្បីឲ្យមានភាពយុត្តិធម៌ទាំងសងខាង។

ចុងក្រោយលោក មាស ច័ន្ទពិសិដ្ចព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបាន ថ្លែងអំណរគុណដល់បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលបានចំណាយពេលដ៏មានតម្លៃ ចុះមកយកព័ត៌មានផ្ទាល់នៅសាលាដំបូងខេត្តដើម្បីយករឿងនេះទៅផ្សព្វផ្សាយព័ត៌មានពិតមិនលំអៀង និងមិនគេងចំណេញនយោបាយ។

សូមរម្លឹកថា លោក ឈឿង ឈឹង អ្នកសារព័ត៌មានអនឡាញមកពីអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ប្រចាំខេត្តសៀមរាបត្រូវបានគេបាញ់ប្រហារឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ហើយបានស្លាប់នៅយប់ម៉ោង ២យប់ ឈានចូលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្រុមអ្នកសារព័ត៌មានលើកឡើងថា ជាបន្តបន្ទាប់អ្នកកាសែតដែលចុះផ្សាយការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅតំបន់ព្រៃមួយចំនួនតែងប្រឈមនឹងអំពើហិង្និងការប្តឹងផ្តល់តាមប្រព័ន្ធតុលាការ។

បន្ទាប់ពីកើតហេតុលើអ្នកសារព័ត៌មាននៅខេត្តសៀមរាប ក្រុមអ្នកសារព័ត៌មាន ស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តការសហការជាមួយអ្នកសារព័ត៌មាន ហើយគួរចាត់ទុកអ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបានតាមសម្តេចតេជោហ៊ុន សែន៕

ដោយ ៖ K-P

CATEGORIES
Share This