ហាងនំបុ័ងផ្សារលើ បើកសាខាថ្មីមួយទៀត ក្នុងទឹកដីខេត្តបាត់ដំបង

1109

បាត់ដំបង ៖ ហាងនំបុ័ងផ្សារលើ ជាហាងនំប៉័ងមួយដែលមានឈ្មោះបោះសម្លេង នៅខេត្តសៀមរាប ពេលនេះសាខាថ្មីមួយទៀត ត្រូវបានសម្ពោធ និងបើកដំណើរការ ក្នុងទឹកដីខេត្តបាត់ដំបង ។

ពិធីសម្ភោធជាផ្លូវការហាងនំបុ័ងផ្សារលើសាខាខេត្តបាត់ដំបងនេះ ប្រព្រឹត្តទៅនាល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខឈៀងខាងកើតសណ្ឋាគារស្ទឹងសង្កែ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ថោង ប៊ុនថារី ស្ថាបនិកហាងនំបុ័ងផ្សារលើបានលើកឡើងថា ហាងនំប៉័ងផ្សារលើបច្ចុប្បន្ននៅខេត្តសៀមរាបមានបួនសាខា ហើយបើគិតពីអាយុកាលចាប់តាំងពីបើកអាជីវកម្មហាងនំបុ័ងផ្សារលើនេះ មានអាយុកាល៣០ឆ្នាំមកហើយ ។ ហើយអ្វីដែលជាការទទួលខុសត្រូវរបស់ហាងនំប៉័ងផ្សារលើ គឺ គុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ។ មួយវិញទៀត លោកសង្ឃឹមថា គ្រប់បណ្តាសាខាស្រុក ខេត្ត នឹងបន្តនូវឆន្ទៈ ស្មោះត្រង់ ចំពោះអតិថិជនរបស់យើង បូករួមជាមួយដៃគូរដែលជាស្ថាបនិក ហើយជាចុងក្រោយ លោកក៏សូមថ្លែងអំណគុណទៅដល់ក្រុមប្រឹក្សា(P L B) ទាំងអស់ដែលបានផ្ដល់កិត្តិយសក្នុងនាមជាដៃគូផងដែរ ។

ជាមួយគ្នានេះ លោកស្រី យស់ ធារី អនុប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ បានបញ្ជាក់ថា ហាងនំប៉័ងផ្សារលើ មានការផលិតនំជាច្រើនប្រភេទ មិនថានំបុ័ង ឬនំខួបកំណើត ដែលអាចកម្ម៉ង់បានទាំង កម្មវិធីបុណ្យ និងពិធីរៀបមង្គលការផ្សេងៗ ដែលបើកដំណើរការចាប់ពីម៉ោង ០៦ព្រឹក រហូតដល់ ម៉ោង១០យប់ និងមានកម្មវិធីប្រម៉ូសិន ៥០%រយ:ពេល០១សប្ដាហ៍ ហើយអ្វីដែលពិសេសហាងនំប៉័ងផ្សារលើ សម្រាប់អតិថិជនទាំងអស់ចំណាយចាប់ពី ២ម៉ឺនរៀលឡើងទៅ គឺអាចមានឱកាសចាប់ឆ្នោតឈ្នះរង្វាន់ជាច្រើនផងដែរ ។  

ក្នុងពិធីនេះដែរ ហាងនំប៉័ងផ្សារលើ ក៏បានចែកនំប៉័ង ទៅដល់ក្មេងសិស្សសាលា និងកុមារកំព្រាផងដែរ ៕

ដោយ ៖ សាលី

ចំណែក