បញ្ហាប្រឈម និងសំណូមពរចំនួន៦១​ ត្រូវបានឆ្លើយតបនិងដោះស្រាយ ក្នុងវេទិកា​ផ្សព្វផ្សាយ​និង​ ពិគ្រោះយោបល់​របស់​  ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ​បានដោះស្រាយ បញ្ហាកង្វល់ ប្រឈមនិងសំណូមពររបស់ពលរដ្ឋចំនួន៦១​ ករណីដែលបានលើកឡើងក្នុងពិធីបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនៃអាណត្តិទី៤​ ឆ្នាំ២០២៤​ នៅស្រុកមង្គលបូរី​ ក្រោមការចូលរួមពីឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ អ៊ុំរាត្រី​ អភិបាលនៃគណៈអភិបាលខេត្តកាលពីទី៩​ ខែធ្នូ​ ឆ្នាំ២០២៤។

បញ្ហាប្រឈមដែលត្រូវបានលើកឡើងភាគច្រើនជាបញ្ហាផ្លូវថ្នល់ បញ្ហាគ្រឿងញៀន…។ល។

ឯកឧត្ដម​ ប្លែក វ៉ារី​ បានលើកឡើងថា​ ការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនាពេលនេះ​ គឺជាការផ្តល់នូវឱកាសសម្រាប់គ្រប់តួអង្គ​ ដែលពាក់ព័ន្ធក្នុងការពិភាក្សាប្រកបដោយតម្លាភាព ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិលសាធារណៈជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាពនិងយុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរ​ ម្យ៉ាងវិញទៀតដើម្បីបង្ហាញការទទួលខុសត្រូវ​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ រវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។

ក្នុងឱកាសចូលរួមបញ្ចេញមតិលើកឡើងពីសំណួរសំណូមពរបញ្ហាប្រឈមនឹងក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដើម្បីពិភាក្សាគ្នាដើម្បីរួមគ្នាដោះស្រាយនិងឆ្លើយតបតាមគោលការណ៍ច្បាប់ តាមសភាពការណ៍ជាក់ស្តែងដោយស្មារតីយោគយល់អធ្យាស្រ័យប្រកបដោយសីលធម៌និងគុណធម៌ខ្ពស់ ។

លោក អ៊ុំ រាត្រី​ និងមន្ត្រីពាក់ព័ន្ធបានធ្វើការលើកឡើងនិងដោះស្រាយបានភ្លាមភ្លាមនិងបញ្ហាសល់នឹងយកទៅពិភាក្សានៅពេលក្រោយ ។ ជាចុងក្រោយ​ ឯកឧត្ដម​ ប្លែកវ៉ារី​ បានធ្វើការលើកឡើងផងដែរថាពិតមែនតែអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះថ្ងៃនេះ​ នៅមានសេសសល់បញ្ហាប្រឈម​ ឬក៏សំណួរនិងសំណូមពរមួយចំនួនដែលពុំទាន់បានលើកឬក៏ជួបប្រទះនាពេលខាងមុខប្រជាពលរដ្ឋយើងក្ដី​ សង្គមស៊ីវិលក្ដី​ មានពេលវេលា គ្រប់គ្រាន់នឹងការលើកឡើងជូនក្រុមប្រឹក្សារដ្ឋបាលស្រុកក្រុងឃុំសង្កាត់​ ដែលនៅជិតលោកអ្នក​ ប្រជាពលរដ្ឋស្រាប់ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តនិងរដ្ឋបាលខេត្តរិះរកវិធានការឆ្លើយតបនិងដោះស្រាយ ៕

ដោយ ៖ K-P

CATEGORIES
Share This